ព្រះត្រៃបិដក ភាគ ២៤

ប្រព្រឹត្ត​ដកសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​យ៉ាង​តឹង​លើសលុប​ ​ចំណែក​អាត្មាអញ​ ​ដែល​អាស្រ័យ​នឹង​ទីដេក​ ​ចង្អៀត​ដោយ​កូន​ ​ប្រើប្រាស់​សំពត់​ ​ដែល​បាន​អំពី​ដែន​កាសី​ ​និង​ខ្លឹមចន្ទន៍​ ​ទ្រទ្រង់​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ត្រេកអរ​ចំពោះ​មាស​ ​និង​ប្រាក់​ ​ក៏​គង់​ជា​អ្នកមាន​គ​តិ​ស្មើ​ៗ​គ្នា​ ​នឹង​គ្រូ​ដ៏​ចំរើន​នេះ​ ​ក្នុង​លោកខាងមុខ​ដែរ​ ​អាត្មាអញ​នោះ​ឯង​ ​កាល​ដឹង​អ្វី​ ​ឃើញ​អ្វី​ ​ទើប​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​គ្រូ​នេះ​ ​ការប្រព្រឹត្តិ​នោះ​ឯង​ ​មិនមែន​ជា​កិរិយា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ទេ​ ​បុរស​នោះ​ ​លុះ​ដឹង​ច្បាស់​ ​ដូច្នេះហើយ​ ​ក៏​នឿយណាយ​ ​ចាក​ព្រហ្មចរិយ​ធម៌​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ម្នាល​សន្ទ​កៈ​ ​នេះឯង​ ​ឈ្មោះថា​ ​អព្រហ្មចរិយ​វា​សៈ​ទី១​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដែល​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​
 [​៥៨​]​ ​ម្នាល​សន្ទ​កៈ​ ​ប្រការ​មួយទៀត​ ​ក្នុង​លោក​នេះ​ ​មាន​គ្រូ​ខ្លះ​ ​តែង​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​បុគ្គល​ធ្វើបាប​ ​ឬ​ប្រើ​គេ​ឲ្យ​ធ្វើ​ ​កាត់​ ​(​អវយវៈ​ ​មានដៃ​ជាដើម​)​ ​របស់​អ្នកដទៃ​ ​ឬ​ប្រើ​គេ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ ​ឲ្យ​បៀតបៀន​ ​ធ្វើ​គេ​ឲ្យ​សោយសោក​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636830172806121516
ទៅកាន់ទំព័រ៖