ព្រះត្រៃបិដក ភាគ ២៤
ឬប្រើអ្នកដទៃ ឲ្យធ្វើឲ្យគេសោយសោក ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក បំភ័យ ឬប្រើគេឲ្យបំភ័យ សម្លាប់សត្វ ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវទី-ត (នៃផ្ទះ) ប្លន់នូវពួកអ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ឈរចាំក្បែរផ្លូវ (ដើម្បីដណ្តើមយកទ្រព្យ) លួចប្រពន្ធរបស់អ្នកដទៃ និយាយពាក្យកុហក កាលបើធ្វើ (យ៉ាងនេះ) មិនឈ្មោះថា ធ្វើបាបឡើយ មួយទៀត បើបុគ្គលណា យកគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ មកធ្វើសត្វទាំងឡាយ លើផែនដីនេះ ឲ្យមានគំនរនៃសាច់តែមួយ ឲ្យមានពំនូកនៃសាច់តែមួយ បាបដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបាបក៏មិនឲ្យផល ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងស្តាំនៃទន្លេគង្គា ហើយសម្លាប់សត្វ ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់(នូវអវយវៈ មានដៃជាដើម) របស់អ្នកដទៃ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើគេ ឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបាប ក៏មិនឲ្យផល ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងឆ្វេង នៃទន្លេគង្គា ហើយឲ្យទាន ឬប្រើគេឲ្យៗ បូជា
ID: 636830173064686305
ទៅកាន់ទំព័រ៖