ព្រះត្រៃបិដក ភាគ ២៤
ឬប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះ ជាហេតុ មិនមានទេ អំពើបុណ្យ មិនឲ្យផលឡើយ បុគ្គលធ្វើកុសល ដោយឲ្យទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈ បុណ្យដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបុណ្យ មិនឲ្យផលឡើយ។
[៥៩] ម្នាលសន្ទកៈ វិញ្ញូបុរសតែងពិចារណា ក្នុងដំណើរនោះដូច្នេះថា គ្រូដ៏ចំរើននេះឯង តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើគេឲ្យធ្វើ កាត់ (អវយវៈ មានដៃជាដើម) របស់អ្នកដទៃ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើគេ ឲ្យបៀតបៀន ធ្វើគេឲ្យសោយសោក ឬប្រើអ្នកដទៃ ឲ្យធ្វើគេឲ្យសោយសោក ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក បំភ័យ ឬប្រើគេឲ្យបំភ័យ សម្លាប់សត្វ ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវទី-ត (នៃផ្ទះ) ប្លន់នូវពួកអ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ឈរចាំក្បែរផ្លូវ (ដើម្បីដណ្តើមយកទ្រព្យ) លួចប្រពន្ធរបស់អ្នកដទៃ និយាយពាក្យកុហក កាលបើធ្វើ (យ៉ាងនេះ) មិនឈ្មោះថា ធ្វើបាបឡើយ មួយទៀត បើអ្នកណា យកគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ មកធ្វើសត្វទាំងឡាយ លើផែនដីនេះ ឲ្យមានគំនរនៃសាច់តែមួយ ឲ្យមានពំនូកនៃសាច់តែមួយ បាបដែលមានអំពើនោះជាហេតុ មិនមានទេ អំពើ
ID: 636830173344982337
ទៅកាន់ទំព័រ៖