ព្រះត្រៃបិដក ភាគ ២៤
ចំណែកអាត្មាអញ ដែលអាស្រ័យនៅនឹងទីដេក ចង្អៀតដោយកូន ប្រើប្រាស់សំពត់ ដែលបានមក អំពីដែនកាសី និងខ្លឹមចន្ទន៍ ទ្រទ្រង់ផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ត្រេកអរ ចំពោះមាស និងប្រាក់ គង់ជាអ្នកមានគតិស្មើៗគ្នា នឹងគ្រូដ៏ចំរើននេះ ក្នុងលោកខាងមុខដែរ អាត្មាអញនោះឯង កាលដឹងអ្វី ឃើញអ្វី ទើបប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់គ្រូនេះ ការប្រព្រឹត្តិនោះឯង មិនមែនជាកិរិយាប្រព្រឹត្តព្រហ្មចរិយធម៌ទេ បុរសនោះ លុះដឹងដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយធម៌នោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯង ឈ្មោះថា អព្រហ្មចរិយវាសៈ ទី២ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្តព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលធម៌ ដែលខ្លួនគប្បីដឹងឡើយ។
[៦០] ម្នាលសន្ទកៈ ប្រការមួយទៀត ក្នុងលោកនេះ មានគ្រូខ្លះ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ហេតុបច្ច័យនាំឲ្យសត្វទាំងឡាយសៅហ្មងមិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យនាំឲ្យសត្វទាំងឡាយ បរិសុទ្ធ មិនមានឡើយ សត្វទាំងឡាយ រមែងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ
ID: 636830173864012024
ទៅកាន់ទំព័រ៖