ព្រះត្រៃបិដក ភាគ ២៤
ឥតមានអំណាច ឥតមានកម្លាំង ឥតមានព្យាយាម (ក្នុងការធ្វើឲ្យសៅហ្មង ឬបរិសុទ្ធ)ទេ មានសេចក្តីប្រែប្រួល ដោយនិយតិ និងសង្គតិ និងសភាវៈ តាំងនៅក្នុងអភិជាតិទាំង៦ ហើយរមែងទទួលសុខ និងទុក្ខ។ បើពាក្យរបស់គ្រូដ៏ចំរើននេះ ជាពាក្យពិតមែន សមណកម្ម ដែលអាត្មាអញ បានធ្វើហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជាអាត្មាអញ មិនបានធ្វើ ព្រហ្មចរិយធម៌ ដែលអាត្មាអញ បានប្រព្រឹត្តហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជាអាត្មាអញ មិនបានប្រព្រឹត្ត ឯយើងទាំងពីរនាក់ ជាមនុស្សស្មើៗគ្នា ដល់នូវភាពស្មើគ្នា ក្នុងសមណធម៌នុ៎ះ ប៉ុន្តែអាត្មាអញ គ្រាន់តែមិននិយាយថា យើងទាំងពីរនាក់ នឹងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ។ ក៏គ្រូដ៏ចំរើននេះ ប្រព្រឹត្តអាក្រាត កោរត្រងោល ព្យាយាមអង្គុយច្រហោង ប្រព្រឹត្តដកសក់ និងពុកមាត់ ពុកចង្កា យ៉ាងតឹងលើសលុប ចំណែកអាត្មាអញ ដែលអាស្រ័យនៅនឹងទីដេក ចង្អៀតដោយកូន ប្រើប្រាស់សំពត់ ដែលបានមក អំពីដែនកាសី និងខ្លឹមចន្ទន៍ ទ្រទ្រង់ផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ត្រេកអរ ចំពោះមាស និងប្រាក់ ក៏គង់ជាអ្នកមានគតិស្មើៗគ្នា នឹងគ្រូដ៏ចំរើននេះ ក្នុងលោកខាងមុខដែរ អាត្មាអញនោះឯង កាលដឹងអ្វី
ID: 636830174564392083
ទៅកាន់ទំព័រ៖