ព្រះត្រៃបិដក ភាគ ២៤

ឃើញ​អ្វី​ ​ទើប​មក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​គ្រូ​នេះ​ ​ការប្រព្រឹត្តិ​នោះ​ ​មិនមែន​ជា​កិរិយា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ទេ​ ​បុរស​នោះ​ ​លុះ​ដឹង​ដូច្នេះហើយ​ ​ក៏​នឿយណាយ​ ​ចាក​ព្រហ្មចរិយ​ធម៌​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ម្នាល​សន្ទ​កៈ​ ​នេះឯង​ ​ឈ្មោះថា​ ​អព្រហ្មចរិយ​វា​សៈ​ ​ទី៣​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​
 [​៦២​]​ ​ម្នាល​សន្ទ​កៈ​ ​ប្រការ​មួយទៀត​ ​ក្នុង​លោក​នេះ​ ​មាន​គ្រូ​ខ្លះ​ ​តែង​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​កាយ​ ​គឺ​ពួក​ទាំង៧នេះ​ ​គ្មាន​នរណា​ធ្វើកើត​ ​គ្មាន​វិធី​ធ្វើកើត​ ​គ្មាន​នរណា​និម្មិត​ដោយ​ឫទ្ធិ​បាន​ ​គ្មាន​នរណា​សាង​កើត​ ​ជាស​ភាព​អារ​ ​(​គ្មាន​ពូជ​តទៅទៀត​)​ ​តាំងនៅ​ដូចជា​កំពូលភ្នំ​ ​ឋិតនៅ​មាំ​ដូចជា​សសរ​គោល​ ​កាយ​ទាំងនោះ​ ​មិន​ញាប់ញ័រ​ ​មិន​ប្រែប្រួល​ ​មិន​បៀតបៀន​គ្នានឹងគ្នា​ ​មិន​អាច​ធ្វើគ្នា​នឹងគ្នា​ឲ្យបាន​សុខ​ ​ឬ​បាន​ទុក្ខ​ ​ឬ​ទាំង​សុខ​ ​ទាំង​ទុក្ខ​បាន​ឡើយ​ ​កាយ​ ​គឺ​ពួក​ទាំង៧​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​ពួក​ធាតុដី១​ ​ពួក​ធាតុទឹក១​ ​ពួក​ធាតុភ្លើង១​ ​ពួក​ធាតុខ្យល់១​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636830174895551024
ទៅកាន់ទំព័រ៖