ព្រះត្រៃបិដក ភាគ ២៤

សេចក្តី​សុខ១​ ​សេចក្តី​ទុក្ខ១​ ​ជីវិត១​ ​គ្រប់​ជា៧​ ​កាយ​ ​គឺ​ពួក​ទាំង៧នេះ​ ​គ្មាន​នរណា​ធ្វើកើត​ ​គ្មាន​វិធី​ធ្វើកើត​ ​គ្មាន​នរណា​និម្មិត​ ​ដោយ​ឫទ្ធិ​បាន​ ​គ្មាន​នរណា​សាង​កើត​ ​ជាស​ភាព​អារ​ ​តាំងនៅ​ដូចជា​កំពូលភ្នំ​ ​ឋិតនៅ​មាំ​ដូចជា​សសរ​គោល​ ​កាយ​ទាំងនោះ​ ​មិន​ញាប់ញ័រ​ ​មិន​ប្រែប្រួល​ ​មិន​បៀតបៀន​គ្នានឹងគ្នា​ ​មិន​អាច​ធ្វើគ្នា​នឹងគ្នា​ឲ្យបាន​សុខ​ ​ឬ​បាន​ទុក្ខ​ ​ឬ​ទាំង​សុខ​ ​ទាំង​ទុក្ខ​បាន​ឡើយ​ ​បុគ្គល​សម្លាប់​ដោយខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​សម្លាប់​ក្តី​ ​ស្តាប់​ខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ស្តាប់​ក្តី​ ​ដឹង​ច្បាស់​ខ្លួនឯង​ក្តី​ ​ញុំាង​គេ​ឲ្យដឹង​ច្បាស់​ក្តី​ ​មិន​មាន​ក្នុង​កាយ​ទាំងនោះ​ទេ​ ​ទុកជា​បុគ្គល​កាត់​សីសៈ​ ​ដោយ​សស្ត្រាវុធ​ដ៏​មុត​ ​ក៏​ឈ្មោះថា​ ​គ្មាន​អ្នកណា​ ​ផ្តាច់ផ្តិល​អ្នកណា​ ​ឲ្យ​ចាក​ជីវិត​បាន​ ​ឯ​សស្ត្រាវុធ​ ​គ្រាន់តែ​ចូល​តាមចន្លោះ​នៃ​កាយ​ទាំង៧​ ​ប៉ុណ្ណោះ​ឯង​។​ ​ឯ​កំណើត​ដែល​ជា​ប្រធាន​(​១​)​ ​មាន​ចំនួន១លាន៤សែន៦ពាន់៦រយ​ទាំងនេះ​ក្តី​ ​កម្ម​ទាំង៥០០ក្តី​ ​កម្ម​ទាំង៥ក្តី​ ​កម្ម​ទាំង៣ក្តី​ ​កម្ម​ ​គឺ​កាយ​កម្ម​ ​និង​វចីកម្ម​ក្តី​ ​កម្ម​ពាក់កណ្តាល​ ​គឺ​មនោ​កម្ម​ក្តី​ ​បដិបទា​ទាំង៦២ក្តី​ ​អន្តរកប្ប​(​២​)​ ​ទាំង៦២ក្តី​ ​អភិ​ជាតិ​(​៣​)​ ​ទាំង៦​ ​បុរិស​ភូមិ​(​៤​)​ ​ទាំង៨​ ​ពួក​អាជីវក​ទាំង១៤៩​
​(​១​)​-​(​២​)​-​(​៣​)​-​(​៤​)​ ​ចូរ​មើល​ត្រង់​សាមញ្ញ​ផល​សូត្រ​ ​ក្នុង​សៀវភៅ​ទី១៤​ ​ទំព័រ១៣២​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636830175372648313
ទៅកាន់ទំព័រ៖