ព្រះត្រៃបិដក ភាគ ២៤
សេចក្តីលូតលាស់ឡើង និងសេចក្តីរេចរិលចុះ មិនមានឡើយ។ ដូចរមូរនៃអម្បោះ ដែលគេបោះចោលទៅ តែងរសាយអស់ (ត្រឹមតែកំណត់អម្បោះប៉ុណ្ណោះ) យ៉ាងណាមិញ ជនពាលក្តី ជនជាបណ្ឌិតក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារអស់កំណត់នេះហើយ) នឹងធ្វើនូវទីបំផុត នៃទុក្ខបាន ដូច្នេះឯង។
[៦៣] ម្នាលសន្ទកៈ វិញ្ញូបុរស តែងពិចារណាក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើននេះ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា កាយ គឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិម្មិតដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាពអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬបានទុក្ខ ឬទាំងសុខ ទាំងទុក្ខបានឡើយ កាយ គឺពួកទាំង៧ តើដូចម្តេចខ្លះ គឺពួកធាតុដី១ ពួកធាតុទឹក១ ពួកធាតុភ្លើង១ ពួកធាតុខ្យល់១ សេចក្តីសុខ១ សេចក្តីទុក្ខ១ ជីវិត១ គ្រប់ជា៧ កាយ គឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិម្មិត ដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាពអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនេះ មិនញាប់ញ័រ មិន
ID: 636830176068238098
ទៅកាន់ទំព័រ៖