ព្រះត្រៃបិដក ភាគ ២៤
ប្រែប្រួល មិនបៀតបៀនគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬបានទុក្ខ ឬទាំងសុខ ទាំងទុក្ខបានឡើយ បុគ្គលសម្លាប់ដោយខ្លួនឯងក្តី ប្រើគេឲ្យសម្លាប់ក្តី ស្តាប់ខ្លួនឯងក្តី ប្រើគេឲ្យស្តាប់ក្តី ដឹងច្បាស់ខ្លួនឯងក្តី ញុំាងគេឲ្យដឹងច្បាស់ក្តី មិនមានក្នុងកាយទាំងនោះទេ ទុកជាបុគ្គលកាត់សីសៈ ដោយសស្ត្រាវុធដ៏មុត ក៏ឈ្មោះថា គ្មានអ្នកណា ផ្តាច់ផ្តិលអ្នកណា ឲ្យចាកជីវិតបានទេ សស្ត្រាវុធ គ្រាន់តែចូលតាមទៅចន្លោះ នៃកាយទាំង៧ ប៉ុណ្ណោះឯង។ កំណើតដែលជាប្រធាន មានចំនួន១លាន៤សែន៦ពាន់៦រយទាំងនេះក្តី កម្មទាំង៥០០ក្តី កម្មទាំង៥ក្តី កម្មទាំង៣ក្តី កម្ម គឺកាយកម្ម និងវចីកម្មក្តី កម្មពាក់កណ្តាល គឺមនោកម្មក្តី បដិបទាទាំង៦២ក្តី អន្តរកប្ប ទាំង៦២ក្តី អភិជាតិទាំង៦ក្តី បុរិសភូមិទាំង៨ក្តី ពួកអាជីវកទាំង១៤៩ ពួកបរិព្វាជកទាំង១៤៩ លំនៅនៃនាគទាំង១៤៩ ឥន្ទ្រិយទាំង១២០ នរកទាំង១៣០ ធាតុដែលប្រកបដោយធូលី (មានខ្នងដៃ ខ្នងជើងជាដើម) ទាំង៣៦ ពួកគភ៌នៃសត្វ ដែលមានសញ្ញាទាំង៧ ពួកគភ៌នៃ (ធញ្ញជាតិ) ដែលគ្មានសញ្ញាទាំង៧ ពួកគភ៌នៃជាតិ ដែលដុះអំពីថ្នាំងទាំង៧ ពួកទេវតាទាំង៧ ពួកមនុស្សទាំង៧
ID: 636830176325442810
ទៅកាន់ទំព័រ៖