ព្រះត្រៃបិដក ភាគ ២៤
ពួកបិសាចទាំង៧ ស្រះទាំង៧ រអាងភ្នំទាំង៧ ថ្មទាំង៧ ជ្រោះធំទាំង៧ ជ្រោះតូចទាំង៧០០ សុបិនធំទាំង៧ សុបិនតូចទាំង៧០០ ជនពាលក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងវដ្តសង្សារ) អស់កាលចំនួន៨លានចូឡមហាកប្ប ហើយនឹងធ្វើនូវទីបំផុតនៃទុក្ខបាន។ បុគ្គលកំណត់ទុកថា អាត្មាអញ នឹងញុំាងកម្ម ដែលមិនទាន់ចាស់ ឲ្យចាស់ផង អាត្មាអញ បានពាល់ត្រូវរឿយៗ នូវកម្មដែលចាស់ស្រាប់ហើយ ៗធ្វើឲ្យអស់ទៅផង ដោយសីលនេះក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយព្រហ្មចរិយៈនេះក្តី ក្នុងកប្បទាំងឡាយនោះ មិនមានទេ សេចក្តីសុខទុក្ខ ដែលធ្វើឲ្យមានទីបំផុត ដូចគេវាល់របស់ (ឲ្យអស់ទៅ) ដោយទោណៈ មិនមានក្នុងសំសារវដ្ត ដោយប្រការយ៉ាងនេះឡើយ សេចក្តីសាបសូន្យ (នៃសង្សាររបស់ជនជាបណ្ឌិត) និងសេចក្តីចំរើន (នៃសង្សាររបស់ជនពាល) មិនមានទេ សេចក្តីលូតលាស់ឡើង និងសេចក្តីរេចរិលចុះ មិនមានឡើយ។ ដូចរមូរនៃអម្បោះ ដែលគេបោះចោលទៅ តែងរសាយអស់ (ត្រឹមតែកំណត់អម្បោះប៉ុណ្ណោះ) យ៉ាងណាមិញ ជនពាលក្តី ជនជាបណ្ឌិតក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារអស់កំណត់នេះហើយ) នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ដូច្នោះឯង។
ID: 636830176572226925
ទៅកាន់ទំព័រ៖