ព្រះត្រៃបិដក ភាគ ២៤

បើ​ពាក្យ​របស់​គ្រូ​ដ៏​ចំរើន​នេះ​ ​ជា​ពាក្យពិត​មែន​ ​សមណ​កម្ម​ ​ដែល​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ក្នុង​សម័យ​នុ៎ះ​ ​ក៏​ទុកដូចជា​អាត្មាអញ​ ​មិនបាន​ធ្វើ​ ​ព្រហ្មចរិយ​ធម៌​ ​ដែល​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​ហើយ​ ​ក្នុង​សម័យ​នុ៎ះ​ ​ក៏​ទុកដូចជា​អាត្មាអញ​ ​មិនបាន​ប្រព្រឹត្ត​ ​ឯ​យើង​ទាំងពីរ​នាក់​ ​ជា​មនុស្ស​ស្មើ​ៗ​គ្នា​ ​ដល់​នូវ​ភាពស្មើគ្នា​ ​ក្នុង​សមណធម៌​នុ៎ះ​ ​ប៉ុន្តែ​អាត្មាអញ​ ​គ្រាន់តែ​មិន​និយាយ​ថា​ ​យើង​ទាំងពីរ​នាក់​ ​នឹង​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​សង្សារវដ្ត​)​ ​ហើយនឹង​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​។​ ​ក៏​គ្រូ​ដ៏​ចំរើន​នេះ​ ​ប្រព្រឹត្ត​អាក្រាត​ ​កោរត្រងោល​ ​ព្យាយាម​អង្គុយច្រហោង​ ​ប្រព្រឹត្ត​ដកសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​យ៉ាង​តឹង​លើសលុប​ ​ចំណែក​អាត្មាអញ​ ​ដែល​អាស្រ័យ​នៅនឹង​ទីដេក​ ​ចង្អៀត​ដោយ​កូន​ ​ប្រើប្រាស់​សំពត់​ ​ដែល​បាន​មក​អំពី​ដែន​កាសី​ ​និង​ខ្លឹមចន្ទន៍​ ​ទ្រទ្រង់​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ត្រេកអរ​ចំពោះ​មាស​ ​និង​ប្រាក់​ ​ក៏​គង់​ជា​អ្នកមាន​គ​តិ​ស្មើ​ៗ​គ្នា​ ​នឹង​គ្រូ​ដ៏​ចំរើន​នេះ​ ​ក្នុង​លោកខាងមុខ​ដែរ​ ​អាត្មាអញ​នោះ​ឯង​ ​កាល​ដឹង​អ្វី​ ​ឃើញ​អ្វី​ ​ទើប​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​គ្រូ​នេះ​ ​ការប្រព្រឹត្តិ​នោះ​ឯង​ ​មិនមែន​ជា​កិរិយា​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ទេ​ ​បុរស​នោះ​ ​លុះ​ដឹង​ដូច្នេះហើយ​ ​ក៏​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636830176822541242
ទៅកាន់ទំព័រ៖