ព្រះត្រៃបិដក ភាគ ២៤

នឿយណាយ​ ​ចាក​ព្រហ្មចរិយ​ធម៌​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ម្នាល​សន្ទ​កៈ​ ​នេះឯង​ ​ឈ្មោះថា​ ​អព្រហ្មចរិយ​វា​សៈ​ ​ទី៤​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដែល​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​ ​ម្នាល​សន្ទ​កៈ​ ​នេះឯង​ឈ្មោះថា​ ​អព្រហ្មចរិយ​វា​សៈ៤ប្រការ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដែល​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​
 [​៦៤​]​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​តប​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហេតុនេះ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហេតុនេះ​ចំឡែក​ណាស់​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​អព្រហ្មចរិយ​វា​សៈ​ ​ទាំង៤ប្រការ​ ​នេះ​ថា​ជា​ ​អព្រហ្មចរិយ​វា​សៈ​ ​ដោយពិត​ប្រាកដ​មែន​ ​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636830177093516741
ទៅកាន់ទំព័រ៖