ព្រះត្រៃបិដក ភាគ ២៤
ដែលគួរខ្ញុំចូលទៅបាន ខ្ញុំក៏ចូលទៅកាន់ផ្ទះស្ងាត់នោះហើយ ដុំបាយដែលខ្ញុំមិនគួរបាន ខ្ញុំក៏មិនបានដុំបាយនោះហើយ ឆ្កែដែលគួរខាំខ្ញុំបាន ឆ្កែនោះក៏ខាំខ្ញុំហើយ ខ្ញុំគួរចួបនឹងដំរីកាច ខ្ញុំក៏ចួបនឹងដំរីកាចនោះហើយ ខ្ញុំគួរចួបនឹងសេះកាច ខ្ញុំក៏ចួបនឹងសេះកាចនោះហើយ ខ្ញុំគួរចួបនឹងគោកាច ខ្ញុំក៏ចួបនឹងគោកាចនោះហើយ ខ្ញុំគួរសួរនាម និងគោត្ររបស់ស្រី ឬប្រុស ខ្ញុំក៏សួរនាម និងគោត្ររបស់ស្រី ឬប្រុសនោះហើយ ខ្ញុំគួរសួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគម ខ្ញុំក៏សួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគមនោះរួចហើយ។ ម្នាលសន្ទកៈ វិញ្ញូបុរស រមែងពិចារណា ក្នុងដំណើរនោះថា គ្រូដ៏ចំរើននេះ ដឹងសព្វ ឃើញសព្វ តែងប្តេជ្ញា នូវញាណទស្សនៈ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ រមែងតំកល់ស៊ប់ជាប់ជានិច្ច។ គ្រូនោះ ចូលទៅកាន់ផ្ទះស្ងាត់ ក៏មាន មិនបានដុំបាយក៏មាន ឆ្កែខាំក៏មាន ចួបប្រទះនឹងដំរីកាច
ID: 636830177699431397
ទៅកាន់ទំព័រ៖