ព្រះត្រៃបិដក ភាគ ២៤
ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯងឈ្មោះថា អនស្សាសិកព្រហ្មចរិយៈ ទី១ ដែលព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្តព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលធម៌ ដែលខ្លួនគប្បីដឹងឡើយ។
[៦៦] ម្នាលសន្ទកៈ ប្រការ១ទៀត ក្នុងលោកនេះ មានគ្រូខ្លះ ជាអ្នកឮតៗគ្នាមក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត។ គ្រូនោះឯង តែងសំដែងធម៌ តាមពាក្យដែលឮតៗ តាមពាក្យបរម្បរា ថាដូច្នេះៗ តាមក្បួនតម្រា។ ម្នាលសន្ទកៈ ឯគ្រូជាអ្នកឮតៗគ្នាមក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត (នោះ) រមែងឮពាក្យល្អខ្លះ ឮពាក្យអាក្រក់ខ្លះ ពិតខ្លះ មិនពិតខ្លះ។ ម្នាលសន្ទកៈ វិញ្ញូបុរស រមែងពិចារណា ក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើននេះ ជាអ្នកឮតៗគ្នាមក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត។ គ្រូនោះឯង តែងសំដែងធម៌ តាមពាក្យដែលឮតៗ តាមពាក្យបរម្បរា ថាដូច្នេះៗ តាមក្បួនតម្រា។ ឯគ្រូជាអ្នកឮតៗគ្នាមក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត (នោះ) រមែងឮពាក្យល្អខ្លះ ឮពាក្យអាក្រក់ខ្លះ ពិតខ្លះ មិនពិតខ្លះ។
ID: 636830178187999342
ទៅកាន់ទំព័រ៖