ព្រះត្រៃបិដក ភាគ ២៤

បុរស​នោះ​ ​លុះ​ដឹង​ច្បាស់​ថា​ ​ព្រហ្មចរិយៈ​នេះ​ ​មិន​មានទំនងស្រួល​ ​ដូច្នេះហើយ​ ​ក៏​នឿយណាយ​ ​ចាក​ព្រហ្មចរិយៈ​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ម្នាល​សន្ទ​កៈ​ ​នេះឯង​ឈ្មោះថា​ ​អន​ស្សាសិ​ក​ព្រហ្មចរិយៈ​ ​ទី២​ ​ដែល​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដែល​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​
 [​៦៧​]​ ​ម្នាល​សន្ទ​កៈ​ ​ប្រការ​មួយទៀត​ ​ក្នុង​លោក​នេះ​ ​មាន​គ្រូ​ខ្លះ​ ​ជា​អ្នកមាន​សេចក្តី​ត្រិះរិះ​ ​ពិចារណា​ជាប្រក្រតី​។​ ​គ្រូ​នោះ​ ​តែង​សំដែងធម៌​ ​ដែល​ខ្លួន​ស្រាវជ្រាវ​បាន​មក​ ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ធម៌​កើតមាន​ដោយ​ប្រាជ្ញា​របស់​ខ្លួន​។​ ​ម្នាល​សន្ទ​កៈ​ ​ក៏​គ្រូ​អ្នកមាន​សេចក្តី​ត្រិះរិះ​ ​ពិចារណា​ជាប្រក្រតី​ ​រមែង​ត្រិះរិះ​ហេតុ​ល្អ​ក៏​មាន​ ​ត្រិះរិះ​ហេតុ​អាក្រក់​ក៏​មាន​ ​ពិត​ក៏​មាន​ ​មិន​ពិត​ក៏​មាន​។​ ​ម្នាល​សន្ទ​កៈ​ ​វិញ្ញូ​បុរស​ ​រមែង​ពិចារណា​ ​ក្នុង​ដំណើរ​នោះ​ ​ដូច្នេះ​ថា​ ​គ្រូ​ដ៏​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636830178493766831
ទៅកាន់ទំព័រ៖