ព្រះត្រៃបិដក ភាគ ២៤
កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមិនមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា លោកមិនមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា នោះជីវិត នោះសរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនមានសេចក្តីឃើញយ៉ាងនេះថា នោះជីវិត នោះសរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ
ID: 636830148049345509
ទៅកាន់ទំព័រ៖