ព្រះត្រៃបិដក ភាគ ២៤
ខ្ញុំយល់ឃើញថា យ៉ាងដទៃក៏មិនមែន ខ្ញុំយល់ឃើញថា មិនមែនក៏ទេ ខ្ញុំយល់ឃើញថា មិនមែនជាមិនមែនក៏ទេ។ ម្នាលសន្ទកៈ វិញ្ញូបុរស តែងពិចារណា ក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើននេះ ជាមនុស្សមានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ។ គ្រូនោះ ហេតុតែខ្លួនមានប្រាជ្ញាទន់ ហេតុតែខ្លួនល្ងង់ខ្លៅ កាលបើមានអ្នកផងសាកសួរប្រស្នា ដូច្នោះៗហើយ ក៏ដល់នូវការផ្សាយវាចា ផ្សាយសំដីមិនឲ្យស្លាប់ខ្លួនថា ខ្ញុំយល់ឃើញថា យ៉ាងនេះក៏មិនមែន ខ្ញុំយល់ឃើញថា យ៉ាងនោះក៏មិនមែន ខ្ញុំយល់ឃើញថា យ៉ាងដទៃក៏មិនមែន ខ្ញុំយល់ឃើញថា មិនមែនក៏ទេ ខ្ញុំយល់ឃើញថា មិនមែនជាមិនមែនក៏ទេ។ បុរសនោះ លុះដឹងច្បាស់ថា ព្រហ្មចរិយៈនេះ មិនមានទំនងស្រួល ដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយៈនោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯងឈ្មោះថា អនស្សាសិកព្រហ្មចរិយធម៌ ទី៤ ដែលព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្តព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលធម៌ ដែលខ្លួនគប្បីដឹងឡើយ។ ម្នាលសន្ទកៈ នេះឯង
ID: 636830179008146251
ទៅកាន់ទំព័រ៖