ព្រះត្រៃបិដក ភាគ ២៤

ឈ្មោះថា​ ​អន​ស្សាសិ​ក​ព្រហ្មចរិយៈ​ ​៤ប្រការ​ ​ដែល​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដែល​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​ ​
 [​៦៩​]​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​តប​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហេតុនេះ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហេតុនេះ​ចំឡែក​ណាស់​ ​ព្រោះថា​ ​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំ​ដែង​អន​ស្សាសិ​ក​ព្រហ្មចរិយៈ៤ប្រការ​នេះ​ ​ថា​ជា​ ​អន​ស្សាសិ​ក​ព្រហ្មចរិយៈ​ ​ពិតប្រាកដ​មែន​ ​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​គ្រូ​នោះ​ ​និយាយ​ដូចម្តេច​ ​ពោល​ដូចម្តេច​ ​ទើប​ជាហេតុ​នាំឲ្យ​វិញ្ញុបុរស​ ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​បាន​ដោយ​ស៊ប់ចិត្ត​ ​កាលបើ​ប្រព្រឹត្ត​ហើយ​ ​ក៏​រមែង​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636830179248870020
ទៅកាន់ទំព័រ៖