ព្រះត្រៃបិដក ភាគ ២៤
កុសលធម៌ ដែលខ្លួនគប្បីដឹង។ ម្នាលសន្ទកៈ ប្រការមួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈបានហើយ។បេ។ ក៏ចូលទុតិយជ្ឈាន។ ម្នាលសន្ទកៈ សាវ័ក រមែងត្រាស់ដឹង នូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ កាលបើប្រព្រឹត្តហើយ ក៏ត្រេកអរនឹងកុសលធម៌ ដែលខ្លួនគប្បីដឹង។ ម្នាលសន្ទកៈ ប្រការមួយទៀត ភិក្ខុព្រោះប្រាសចាកបីតិផង។បេ។ ក៏ចូលតតិយជ្ឈាន។ ម្នាលសន្ទកៈ សាវ័ក រមែងត្រាស់ដឹង នូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ កាលបើប្រព្រឹត្តហើយ ក៏ត្រេកអរនឹងកុសលធម៌ ដែលខ្លួនគប្បីដឹង។ ម្នាលសន្ទកៈ ប្រការមួយទៀត ភិក្ខុព្រោះលះបង់សុខផង លះបង់ទុក្ខផង។បេ។ ចូលចតុត្ថជ្ឈាន។ ម្នាលសន្ទកៈ អរិយសាវ័ក រមែងត្រាស់ដឹង នូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ។ កាលបើប្រព្រឹត្តហើយ ក៏ត្រេកអរនឹងកុសលធម៌ ដែលខ្លួនគប្បីដឹង។
ID: 636830179718496881
ទៅកាន់ទំព័រ៖