ព្រះត្រៃបិដក ភាគ ២៤

មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​ ​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ ​ដែល​កើតឡើង​ ​ទន់ទាប​ ​និង​ខ្ពង់ខ្ពស់​ ​មាន​វណ្ណៈ​ល្អ​ ​មាន​វណ្ណៈ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​។​បេ​។​ ​តែង​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​របស់​ខ្លួន​។​ ​ម្នាល​សន្ទ​កៈ​ ​សាវ័ក​ ​រមែង​ត្រាស់​ដឹង​នូវ​គុណវិសេស​ ​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សំណាក់​គ្រូ​ណា​ ​វិញ្ញូ​បុរស​ ​គប្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ​បាន​ ​ដោយ​ស៊ប់ចិត្ត​ ​ក្នុង​សំណាក់​គ្រូ​នោះ​ ​កាលបើ​ប្រព្រឹត្ត​ហើយ​ ​ក៏​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​។​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិ​ត្ត​តំ​កល់​មាំ​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​រមែង​បង្អោន​ចិត្ត​ទៅ​រក​អា​សវ​ក្ខ​យញ្ញា​ណ​ ​គឺ​ប្រាជ្ញា​ដឹង​នូវ​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាទី​ប្រជុំ​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ផ្លូវ​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ផ្លូវ​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​អាសវៈ​។​ ​កាលបើ​ភិក្ខុ​នោះ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636830180200814468
ទៅកាន់ទំព័រ៖