ព្រះត្រៃបិដក ភាគ ២៤

ហើយ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ផុត​ចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​ភិក្ខុ​នោះ​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ ​ក៏​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ផុត​ស្រឡះ​ហើយ​ ​ភិក្ខុ​នោះ​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​សន្ទ​កៈ​ ​សាវ័ក​ ​រមែង​ត្រាស់​ដឹង​នូវ​គុណវិសេស​ ​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សំណាក់​គ្រូ​ណា​ ​វិញ្ញូ​បុរស​ ​គប្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ​បាន​ ​ដោយ​ស៊ប់ចិត្ត​ ​ក្នុង​សំណាក់​គ្រូ​នោះ​ ​កាលបើ​ប្រព្រឹត្ត​ហើយ​ ​ក៏​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​។​
 [​៧២​]​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​សួរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ជា​ព្រះអរហន្ត​ ​ខីណាស្រព​ ​បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយ​ធម៌​គ្រប់គ្រាន់​ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​រួចហើយ​ ​បាន​ដាក់ចុះ​ភារៈ​ហើយ​ ​បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ ​ដោយលំដាប់​ហើយ​ ​មានធម៌​ជា​គ្រឿង​ជាប់​ចំពាក់​ ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​ ​(​ចាក​អាសវៈ​ទាំងឡាយ​)​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​តើ​ភិក្ខុ​នោះ​ ​នៅ​បរិភោគ​កាម​ទាំងឡាយ​ដែរ​ឬ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​សន្ទ​កៈ​ ​ភិក្ខុ​ណា​ ​ជា​ព្រះអរហន្ត​ ​ខីណាស្រព​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636830180481790539
ទៅកាន់ទំព័រ៖