ព្រះត្រៃបិដក ភាគ ២៤

បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយ​ធម៌​គ្រប់គ្រាន់​ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​រួចហើយ​ ​បាន​ដាក់ចុះ​ភារៈ​ហើយ​ ​បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ ​ដោយលំដាប់​ហើយ​ ​មានធម៌​ជា​គ្រឿង​ជាប់​ចំពាក់​ ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​ ​(​ចាក​អាសវៈ​ទាំងឡាយ​)​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិនដែល​ប្រព្រឹត្ត​ល្មើស​នូវ​ហេតុ៥យ៉ាង​ឡើយ​ ​គឺ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​មិនដែល​ក្លែង​ធ្វើ​សត្វ​ឲ្យ​ដាច់​ចាក​ជីវិត១​ ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​មិនដែល​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​ពោល​គឺ​ ​ការ​លួច១​ ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​មិនដែល​សេព​មេថុនធម្ម១​ ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​មិនដែល​ពោល​កុហក​ទាំង​ដឹងសេចក្តី​ច្បាស់១​ ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​មិនដែល​ធ្វើ​នូវ​ការ​សន្សំទុក​ ​(​នូវ​វត្ថុ​ទាំងឡាយ​ ​មាន​ល្ង​ជាដើម​)​ ​បរិភោគ​នូវ​កាម​ទាំងឡាយ​ ​ដូច​កាលដែល​ខ្លួន​នៅជា​គ្រហស្ថ​ ​ក្នុង​កាលពីដើម១​។​ ​ម្នាល​សន្ទ​កៈ​ ​ភិក្ខុ​ណា​ ​ជា​ព្រះ​ខីណាស្រព​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​គ្រប់គ្រាន់​ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​រួចស្រេច​ហើយ​ ​បាន​ដាក់ចុះ​ភារៈ​ហើយ​ ​បានសម្រេច​ប្រយោជន៍​របស់​ខ្លួន​ ​ដោយលំដាប់​ហើយ​ ​មានធម៌​ជា​គ្រឿង​ជាប់​ចំពាក់​ ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​ទាំងឡាយ​)​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មិនដែល​ប្រព្រឹត្ត​ល្មើស​នូវ​ហេតុ​ទាំង៥យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636830180711413673
ទៅកាន់ទំព័រ៖