ព្រះត្រៃបិដក ភាគ ២៤
[៧៣] សន្ទកបរិព្វាជកសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះភិក្ខុណា ជាព្រះអរហន្ត ខីណាស្រព បានប្រព្រឹត្តមគ្គព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ បានធ្វើសោឡសកិច្ចរួចស្រេចហើយ បានដាក់ចុះភារៈហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានធម៌ជាគ្រឿងជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះ (ចាកអាសវៈទាំងឡាយ) ព្រោះដឹងដោយប្រពៃ តើភិក្ខុនោះ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ តែងតំកល់នៅជាប់ជានិច្ចថា អាសវៈទាំងឡាយ របស់អញអស់ហើយ ដូច្នេះឬទេ។ ព្រះអានន្ទតបថា ម្នាលសន្ទកៈ បើដូច្នោះ អាត្មានឹងធ្វើពាក្យឧបមាឲ្យអ្នក (ស្តាប់) ដ្បិតវិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត បានដោយពាក្យឧបមា។ ម្នាលសន្ទកៈ មានបុរសម្នាក់កំបុតដៃ កំបុតជើង បុរសនោះ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ដៃនិងជើងក៏នៅតែកំបុតជាប់ជានិច្ចដដែល តែកាលបើបុរសនោះ ពិចារណា ទើបដឹងថា អាត្មាអញកំបុតដៃ កំបុតជើង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលសន្ទកៈ មានឧបមេយ្យដូចជាភិក្ខុ ដែលជាព្រះអរហន្ត ខីណាស្រព បានប្រព្រឹត្តមគ្គព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ បានធ្វើសោឡសកិច្ចរួចហើយ
ID: 636830180965478204
ទៅកាន់ទំព័រ៖