ព្រះត្រៃបិដក ភាគ ២៤
ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ មិនកើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ មិនកើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនមានសេចក្តីឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិន
ID: 636830148293839494
ទៅកាន់ទំព័រ៖