ព្រះត្រៃបិដក ភាគ ២៤
បានដាក់ភារៈចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានធម៌ជាគ្រឿងជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះ (ចាកអាសវៈទាំងឡាយ) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី អាសវៈទាំងឡាយ ក៏នៅតែអស់ជាប់ជានិច្ចដូចដើម តែកាលបើភិក្ខុនោះ ពិចារណា ទើបដឹងថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ។
[៧៤] សន្ទកបរិព្វាជកសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះពួកបុគ្គលអ្នកស្រោចស្រង់សត្វក្នុងធម្មវិន័យនេះ មានច្រើនប៉ុន្មាននាក់ទៅ។ ព្រះអានន្ទតបថា ម្នាលសន្ទកៈ មិនមែនមានត្រឹមតែ១០០នាក់ ២០០នាក់ ៣០០នាក់ ៤០០នាក់ ឬ៥០០នាក់ទេ តាមដែលពិតនោះ ពួកបុគ្គលដែលជាអ្នកស្រោចស្រង់សត្វ ក្នុងធម្មវិន័យនេះ មានច្រើនណាស់។ សន្ទកបរិព្វាជកតបថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះចំឡែកណាស់ ព្រោះថា ការលើកតំកើងធម៌ របស់ខ្លួនមិនមាន ការបន្តុះបង្អាប់ធម៌របស់អ្នកដទៃ ក៏មិនមាន មានតែការសំដែងធម៌ សំដៅយកព្រះអរហត្តតែម្យ៉ាង ទាំងបុគ្គលអ្នកស្រោចស្រង់សត្វ ក៏មានច្រើនប្រាកដពិត ចំឡែកអ្វីតែខាងពួកអាជីវក ជា
ID: 636830181262765208
ទៅកាន់ទំព័រ៖