ព្រះត្រៃបិដក ភាគ ២៤

កូន​នៃ​ស្រី​ស្លាប់​កូន​(​១​)​នេះ​ ​តែង​លើ​ក​តំ​កើង​ខ្លួនឯង​ផង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ផង​ ​ទាំង​បញ្ញត្ត​បុគ្គល​អ្នកស្រោចស្រង់​សត្វ​ ​ថា​មានតែ៣នាក់​គត់​ ​គឺ​គ្រូ​ឈ្មោះ​នន្ទ​វ​ច្ឆៈ១​ ​កិ​សសង្កិ​ច្ចៈ១​ ​មក្ខ​លិ​គោ​សាល១​។​ ​លំដាប់នោះ​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​ហៅ​បរិស័ទ​របស់​ខ្លួន​មក​ ​ហើយ​ប្រាប់​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ចុះ​ ​(​ព្រោះថា​)​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​(​រមែង​មាន​ប្រាកដ​)​ ​ឯ​យើង​ ​មិន​ងាយ​នឹង​លះបង់​លាភៈ​ ​សក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ក្នុង​កាល​ឥឡូវនេះ​បានទេ​។​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​ក៏​បញ្ជូន​បរិស័ទ​របស់​ខ្លួននេះ​ ​ទៅ​ក្នុង​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​

​ចប់​ ​សន្ទ​ក​សូត្រ​ ​ទី៦​។​


​(​១​)​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​លុះ​បាន​ស្តាប់ធម៌​របស់​ព្រះ​អានន្ទ​ហើយ​ ​ក៏​សំគាល់​ថា​ ​ពួក​អាជីវក​ទាំងអស់​ ​សុទ្ធតែ​ជា​មនុស្ស​ស្លាប់​ ​(​ព្រោះ​ជា​អ្នក​ស្លាប់​គំនិត​ ​ឬ​ស្លាប់ប្រយោជន៍​ដែល​ត្រូវ​បាន​)​ ​ឯ​ម្តាយ​របស់​ពួក​អាជីវក​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​ស្រី​ស្លាប់​កូន​ ​គឺថា​ ​កូន​របស់​ស្រី​នោះ​ ​កើតមក​ឥតប្រយោជន៍​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636830181650497385
ទៅកាន់ទំព័រ៖