ព្រះត្រៃបិដក ភាគ ២៤

មហា​សកុលុ​ទាយិ​សូត្រ​ ​ទី៧​


 [​៧៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ពួ​ក​បរិ​ព្វា​ជ​កជា​ច្រើន​ ​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ​នៅ​អាស្រ័យ​ក្នុង​បរិ​ព្វា​ជ​កា​រាម​ ​ជា​មោរ​និវាប​ស្ថាន​ ​(​កន្លែង​សម្រាប់​ឲ្យ​ចំណី​ដល់​ពួក​សត្វ​ក្ងោក​)​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​គឺ​ ​អន្ន​ភា​របរិ​ព្វា​ជ​ក១​ ​វរ​ត​របរិ​ព្វា​ជ​ក១​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក១​ ​និង​ពួ​ក​បរិ​ព្វា​ជ​កដ​ទៃ​ទៀត​ ​សុទ្ធតែ​មា​នកេរ្តិ​ឈ្មោះ​ល្បីល្បាញ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​បរិវិតក្ក​យ៉ាងនេះ​ថា​ ​ការ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ព្រឹក​ណាស់​នៅឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​ចូល​ទៅ​រក​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​ឯ​បរិ​ព្វា​ជ​កា​រាម​ ​ជា​មោរ​និវាប​ស្ថានសិន​។​ ​ហើយក៏​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ ​ចូល​សំដៅ​ទៅ​ឯ​បរិ​ព្វា​ជ​កា​រាម​ ​មោរ​និវាប​ស្ថាន​។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636830181963405283
ទៅកាន់ទំព័រ៖