ព្រះត្រៃបិដក ភាគ ២៤

 [​៧៦​]​ ​ក៏​សម័យ​នោះ​ឯង​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​កំពុង​អង្គុយ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិស័ទ​ជាច្រើន​ ​ដែល​គឹកកង​ ​មាន​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​កំពុងតែ​និយាយ​នូវ​តិរច្ឆាន​ក​ថា​ផ្សេង​ៗ​ជាច្រើន​ ​គឺ​រាជ​កថា​ ​ចោរក​ថា​ ​មហាមត្ត​កថា​ ​សេនា​កថា​ ​ភយ​កថា​ ​យុទ្ធកថា​ ​អន្ន​កថា​ ​បាន​កថា​ ​វត្ថ​កថា​ ​សយន​កថា​ ​មាលា​កថា​ ​គន្ធ​កថា​ ​ញាតិ​កថា​ ​យាន​កថា​ ​គាមកថា​ ​និគម​កថា​ ​នគរ​កថា​ ​ជនបទ​កថា​ ​ឥត្ថីកថា​ ​សូរ​កថា​ ​វិ​សិខា​កថា​ ​កុម្ភ​ដ្ឋាន​កថា​ ​កុម្ភ​ទាសី​កថា​ ​បុព្វ​បេត​កថា​ ​នានត្ត​កថា​ ​លោ​ក​ក្ខាយិ​កក​ថា​ ​សមុទ្ធ​ក្ខាយិ​កក​ថា​ ​ឥតិ​ភវាភវ​កថា​(​១​)​ ​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​។​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​បានឃើញ​ព្រះមានព្រះភាគ​ ​កំពុង​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​បញ្ឈប់​បរិស័ទ​របស់​ខ្លួន​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​មាន​សំ​ឡេង​តិច​ៗ​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កុំ​និយាយខ្លាំង​ឡើយ​ ​នេះ​ ​ព្រះសមណគោតម​ ​កំពុង​ស្តេច​មក​ ​ក៏​
​(​១​)​ ​ចូរ​មើល​សេចក្តី​ប្រែ​ ​ក្នុង​វិនយបិដក​ ​ភាគ៤​ ​ទំព័រ៣៧៣​ ​ឬ​សុត្តន្ត​បិដក​ ​ភាគ១៤​ ​ទំព័រ១៨ចុះ​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636830182309805095
ទៅកាន់ទំព័រ៖