ព្រះត្រៃបិដក ភាគ ២៤

លោក​មាន​អាយុ​នោះ​ ​ត្រូវការ​តែ​នឹង​សំ​ឡេង​តិច​ៗ​ ​សរសើរ​តែ​សំ​ឡេង​តិច​ៗ​ទេ​ ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ ​ឲ្យ​ព្រះសមណគោតម​នោះ​ ​ជ្រាប​ថា​ ​បរិស័ទ​មាន​សំ​ឡេង​តិច​ៗ​ ​ហើយនឹង​សំគាល់​នូវ​ដំណើរ​ដែល​គួរ​ចូល​មករ​ក​។​ ​គ្រានោះ​ឯង​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​នាំគ្នា​ស្ងៀម​។​ ​ទើប​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​សំដៅ​ទៅត្រង់​ទី​ ​ដែល​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​នៅ​។​ ​លំដាប់នោះ​ឯង​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​មក​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​បាន​ស្តេច​មក​ស្រួល​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ខាន​ស្តេច​មក​ក្នុង​ទីនេះ​យូរណាស់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​គង់​ ​នេះ​ជា​អាសនៈ​បាន​ក្រាល​ស្រេចហើយ​។​ ​ព្រះមានព្រះភាគ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែ​លប​រិ​ព្វា​ជ​ក​ក្រាល​ថ្វាយ​។​ ​ចំណែក​ខាង​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​កាន់​យក​នូវ​អាសនៈ​ទាប​មួយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ថា​ ​ម្នាល​ឧទាយិ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​គ្នា​ ​និយាយ​រឿង​អ្វី​អម្បាញ់មិញ​នេះ​ ​ចុះ​សំដី​ជា​ចន្លោះ​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ ​ឲ្យ​ឈប់​ដាច់​បាត់​ទៅ​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636830182545398571
ទៅកាន់ទំព័រ៖