ព្រះត្រៃបិដក ភាគ ២៤
[៧៧] បពិត្រព្រះអង្គដ៏ចំរើន សំដីដែលយើងខ្ញុំអង្គុយប្រជុំគ្នានិយាយអម្បាញ់មិញនុ៎ះ សូមលើកទុកសិនចុះ បពិត្រព្រះអង្គដ៏ចំរើន សំដីនុ៎ះ ព្រះមានព្រះភាគ គង់នឹងបានទ្រង់ព្រះសណ្តាប់ក្នុងកាលជាខាងក្រោយទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពីថ្ងៃមុនៗ ពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ មកប្រជុំគ្នាក្នុងកុតូហលសាលា
(១) សំដីជាចន្លោះនេះ ក៏កើតឡើងថា អើហ្ន៎ ជាលាភរបស់អ្នកស្រុកអង្គៈ និងអ្នកស្រុកមគធៈហើយតើ អើហ្ន៎ អ្នកស្រុកអង្គៈ និងអ្នកស្រុកមគធៈ បានស្រួលហើយតើ ព្រោះពួកសមណព្រាហ្មណ៍ទាំងនេះ មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលពួកជនច្រើន សន្មតថាជាអ្នកត្រឹមត្រូវ បានចូលមកនៅចាំវស្សា ក្នុងក្រុងរាជគ្រឹះនេះ។ បូរណកស្សបនេះ មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលពួកជនច្រើន សន្មតថាជាអ្នកត្រឹមត្រូវ
(១) ជាឈ្មោះសាលាសាធារណៈ សំរាប់ពួកសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ ចូលទៅប្រជុំជជែកគ្នា ដែលជាទីកើតសេចក្តីរជួលរជើម។ បាលីហៅថា កោតុហលសាលាក៏មាន។ អដ្ឋកថា។
ID: 636830182921010054
ទៅកាន់ទំព័រ៖