ព្រះត្រៃបិដក ភាគ ២៤

ឥឡូវ​ ​បូរណ​កស្សប​នោះ​ឯង​ ​ក៏បាន​ចូល​មក​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​រាជគ្រឹះ​ដែរ​។​ ​ឯ​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​នេះឯង​.​.​.​ ​អ​ជិត​កេស​កម្ពល​.​.​.​.​ ​បកុទ្ធ​កច្ចាយនៈ​.​.​.​ ​សញ្ជយ​វេល​ដ្ឋ​បុត្ត​.​.​.​ ​និ​គន្ថ​នាដ​បុត្ត​.​.​.​ ​មាន​ពួក​ ​មាន​គណៈ​ ​ជាគ​ណា​ចារ្យ​ ​មានឈ្មោះ​ល្បីល្បាញ​ ​មានយស​ ​ជា​មេ​លទ្ធិ​ ​ដែល​ពួក​ជន​ច្រើន​ ​សន្មត​ថា​ជា​អ្នក​ត្រឹមត្រូវ​ ​និ​គន្ថ​នាដ​បុត្ត​នោះ​ឯង​ ​ក៏បាន​ចូល​មក​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​រាជគ្រឹះ​ដែរ​។​ ​ឯ​ព្រះសមណគោតម​នេះ​ ​មាន​ពួក​ ​មាន​គណៈ​ ​ជាគ​ណា​ចារ្យ​ ​មានឈ្មោះ​ល្បីល្បាញ​ ​មានយស​ ​ជា​មេ​លទ្ធិ​ ​ដែល​ពួក​ជន​ច្រើន​ ​សន្មត​ថា​ជា​អ្នក​ត្រឹមត្រូវ​ ​ព្រះសមណគោតម​អង្គ​នោះ​ឯង​ ​ទ្រង់​បាន​ចូល​មក​ចាំវស្សា​ ​ក្នុង​ក្រុង​រាជគ្រឹះ​ដែរ​។​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ ​ដែល​មាន​ពួក​ ​មាន​គណៈ​ ​ជាគ​ណា​ចារ្យ​ ​មានឈ្មោះ​ល្បីល្បាញ​ ​មានយស​ ​ជា​មេ​លទ្ធិ​ ​ដែល​ពួក​ជន​ច្រើន​ ​សន្មត​ថា​ជា​សប្បុរស​ទាំងអស់​នេះ​ ​តើ​គ្រូ​ណា​ដែល​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ទាំង​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​ហើយ​នៅ​អាស្រ័យ​នឹង​គ្រូ​ណា​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636830183196795828
ទៅកាន់ទំព័រ៖