ព្រះត្រៃបិដក ភាគ ២៤
ចំណែកពួកសាវ័កជាច្រើន លើកវាទៈ (ទោសព្រោះលទ្ធិ) ដល់បូរណកស្សប ហើយចៀសចេញទៅ ដោយពាក្យថា អ្នកមិនដឹងច្បាស់នូវធម្មវិន័យនេះទេ ខ្ញុំទើបដឹងច្បាស់ នូវធម្មវិន័យនេះ អ្នកដឹងច្បាស់នូវធម្មវិន័យនេះដូចម្តេចបាន បើអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យខ្ញុំប្រកបដោយប្រយោជន៍ ពាក្យអ្នកមិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកត្រឡប់ជានិយាយក្រោយ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកបែរជានិយាយមុន អ្នកឯងសន្សំតែវត្តខុសមកច្រើនហើយ ខ្ញុំលើកវាទៈដល់អ្នកហើយ អ្នកត្រូវយើងសង្កត់សង្កិនហើយ អ្នកចូរទៅរកដោះវាទៈចេញ បើអ្នកឯងល្មមដោះខ្លួនឯងបាន ចូរដោះមកចុះ។ ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាបូរណកស្សប ទាំងពួកសាវ័ក មិនធ្វើសក្ការៈ គោរព នៅអាស្រ័យនឹងបូរណកស្សបទេ ដោយប្រការដូច្នេះឯង មួយទៀត បូរណកស្សបត្រូវគេជេរ ដោយពាក្យជេរប្រកបដោយធម៌។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា មក្ខលិគោសាលនេះ ក៏ដែរ...
ID: 636830183800720371
ទៅកាន់ទំព័រ៖