ព្រះត្រៃបិដក ភាគ ២៤

អ​ជិត​កេស​កម្ពល​.​.​.​ ​បកុទ្ធ​កច្ចាយនៈ​.​.​.​ ​សញ្ជយ​វេល​ដ្ឋ​បុត្ត​.​.​.​ ​និ​គន្ថ​នាដ​បុត្ត​ ​មាន​ពួក​ ​មាន​គណៈ​ ​ជាគ​ណា​ចារ្យ​ ​មានឈ្មោះ​ល្បីល្បាញ​ ​មានយស​ ​ជា​មេ​លទ្ធិ​ ​ដែល​ជន​ច្រើន​ ​សន្មត​ហើយ​ថា​ ​ជា​អ្នក​ត្រឹមត្រូវ​ល្អ​ ​និ​គន្ថ​នាដ​បុត្ត​នោះ​ ​ក៏​ពួក​សាវ័ក​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ទេ​ ​ពួក​សាវ័ក​ ​មិន​ធ្វើសក្ការៈ​ ​គោរព​ ​នៅ​អាស្រ័យ​នឹង​និ​គន្ថ​នាដ​បុត្ត​ឡើយ​។​ ​ធ្លាប់​មានរឿង​ថា​ ​និ​គន្ថ​នាដ​បុត្ត​ ​បាន​សំដែងធម៌​ដល់​បរិស័ទ​ច្រើន​រយ​។​ ​ក្នុង​បរិស័ទ​នោះ​ ​មាន​សាវ័ក​ម្នាក់​របស់​និ​គន្ថ​នាដ​បុត្ត​ ​បាន​ស្រែក​ឡើង​ថា​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​កុំ​សួរ​នូវ​សេចក្តី​នុ៎ះ​ ​នឹង​និ​គន្ថ​នាដ​បុត្ត​ឡើយ​ ​និ​គន្ថ​នាដ​បុត្ត​នោះ​ ​មិន​ចេះដឹង​សេចក្តី​នុ៎ះ​ទេ​ ​យើង​ទើប​ដឹងសេចក្តី​នុ៎ះ​ ​អ្នក​ទាំងឡាយ​ ​សួរ​សេចក្តី​នុ៎ះ​នឹង​យើង​ហើយ​ ​យើង​នឹង​ព្យាករ​សេចក្តី​នុ៎ះ​ ​ដល់​អ្នក​ដ៏​ចំរើន​ទាំងឡាយ​បាន​។​ ​ធ្លាប់​មានរឿង​ថា​ ​និ​គន្ថ​នាដ​បុត្ត​ ​ផ្គង​នូវ​ដើមដៃ​ទាំងឡាយ​ ​កន្ទក់កន្ទេញ​ ​ហើយ​មិនបាន​នូវ​ពាក្យ​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​មាន​សំ​ឡេង​តិច​ៗ​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កុំ​និយាយខ្លាំង​ឡើយ​ ​ពួក​ជន​ទាំង​នុ៎ះ​ ​មិន​សួរ​នូវ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ទេ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636830184067785646
ទៅកាន់ទំព័រ៖