ព្រះត្រៃបិដក ភាគ ២៤
ឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ ព្រះគោតមដ៏ចំរើន ទ្រង់ឃើញច្បាស់ នូវទោសដូចម្តេច បានជាមិនប្រកាន់ នូវទិដ្ឋិទាំងនេះ ដោយប្រការទាំងពួង យ៉ាងនេះ។
[៨] ម្នាលវច្ឆៈ សេចក្តីឃើញថា លោកទៀងដូច្នេះឯង ជាសេចក្តីឃើញយ៉ាងព្រៃស្បាត ជាសេចក្តីឃើញយ៉ាងឆ្ងាយដាច់ស្រយាល ជាសេចក្តីឃើញយ៉ាងចម្រូងចម្រាស ជាសេចក្តីឃើញឃ្លេងឃ្លោង ជាសេចក្តីឃើញ ដែលប្រកបសត្វទុកប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនដើម្បីប្រាសចាកតម្រេក មិនដើម្បីសេចក្តីរំលត់ មិនដើម្បីសេចក្តីស្ងប់រម្ងាប់ មិនដើម្បីសេចក្តីដឹងច្បាស់ មិនដើម្បីសេចក្តីត្រាស់ដឹង មិនដើម្បីព្រះនិព្វាន។ ម្នាលវច្ឆៈ សេចក្តីឃើញថា លោកមិនទៀង ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា លោកមានទីបំផុត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា លោកមិនមានទីបំផុត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា នោះជីវិត នោះសរីរៈ ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា ជីវិតដទៃ
ID: 636830148561034776
ទៅកាន់ទំព័រ៖