ព្រះត្រៃបិដក ភាគ ២៤

ពពួក​មហាជន​ ​មាន​សភាព​នឹក​ប៉ង​ ​ប្រុង​ចាំ​ស្តាប់ធម៌​នោះ​ថា​ ​ព្រះមានព្រះភាគ​ ​នឹង​សំដែងធម៌​ណា​ ​ដល់​យើង​ទាំងឡាយ​ ​យើង​ទាំងឡាយ​នឹង​ស្តាប់​នូវ​ធម៌​នោះ​។​ ​ដូចជា​បុរស​ច្របាច់​ឃ្មុំ​ទាំង​បង្គង​ ​ដែល​ពួក​ឃ្មុំ​តូច​ៗ​ ​ធ្វើ​ហើយ​ជា​របស់​ឥត​ទោស​ ​ត្រង់​ផ្លូវ​ធំ​បែក​ជា៤​ ​ពពួក​មហាជន​មាន​សភាព​នឹក​ប៉ង​ ​ប្រុង​យក​ទឹកឃ្មុំ​នោះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ដល់​បរិស័ទ​ច្រើន​រយ​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​សំឡេង​កណ្តាស់​ក្តី​ ​សំឡេង​ក្អក​ក្តី​ ​នៃ​ពួក​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ឥតមាន​ដល់តិច​ឡើយ​ ​ពពួក​មហាជន​ ​មាន​សភាព​នឹក​ប៉ង​ ​ប្រុង​ចាំ​ស្តាប់ធម៌​នោះ​ថា​ ​ព្រះមានព្រះភាគ​ ​នឹង​សំដែងធម៌​ណា​ ​ដល់​ពួក​យើង​ ​ពួក​យើង​នឹង​ស្តាប់ធម៌​នោះ​។​ ​ចំណែក​ពួក​សាវ័ក​ណា​ ​របស់​ព្រះសមណគោតម​ ​ទាស់ទែង​បន្តិចបន្តួច​ ​នឹង​ពួក​សព្រហ្មចារី​ហើយ​ ​ពោល​លាសិក្ខា​ ​វិលត្រឡប់​ទៅ​រក​ភេទ​ថោកទាប​ ​សាវ័ក​ទាំងនោះ​ ​នៅតែ​សរសើរគុណ​ព្រះ​សាស្តា​ផង​ ​សរសើរគុណ​ព្រះធម៌​ផង​ ​សរសើរគុណ​ព្រះសង្ឃ​ផង​ ​ជា​អ្នក​តិះដៀល​ចំពោះតែ​ខ្លួនឯង​ ​មិន​តិះដៀល​គេ​ថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ឥត​ភព្វ​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ឥត​បុណ្យ​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636830184849760373
ទៅកាន់ទំព័រ៖