ព្រះត្រៃបិដក ភាគ ២៤
            
        
        
            
            
                
                បពិត្រព្រះអង្គដ៏ចំរើន សេចក្តីពិតថា ព្រះមានព្រះភាគ មានអាហារតិចផង សរសើរបែបភាព នៃបុគ្គលអ្នកមានអាហារតិចផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ដែលព្រះមានព្រះភាគ ព្រះអង្គមានអាហារតិចផង សរសើរបែបភាពនៃបុគ្គលអ្នកមានអាហារតិចផង ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញច្បាស់ នូវធម៌នេះឯង ថាជាធម៌ទី១ ក្នុងព្រះមានព្រះភាគ ដែលនាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជានូវព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យ (នឹងព្រះមានព្រះភាគ)។
 [៨១] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ទ្រង់សន្តោសដោយចីវរ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចីវរតាមមានតាមបានផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ដែលព្រះមានព្រះភាគ ទ្រង់សន្តោសដោយចីវរ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចីវរតាមមានតាមបានផង ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញច្បាស់ នូវធម៌នេះឯង ថាជាធម៌ទី២ ក្នុងព្រះមានព្រះភាគ ដែលនាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យ (នឹងព្រះមានព្រះភាគ)។
            
            
         
        
            
                ID: 636830185458985218 
                
            
            
                ទៅកាន់ទំព័រ៖