ព្រះត្រៃបិដក ភាគ ២៤
            
        
        
            
            
                
                 [៨២] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ទ្រង់សន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ដែលព្រះមានព្រះភាគ ទ្រង់សន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញច្បាស់នូវធម៌នេះឯង ថាជាធម៌ទី៣ ក្នុងព្រះមានព្រះភាគ ដែលនាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យ (នឹងព្រះមានព្រះភាគ)។
 [៨៣] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ទ្រង់សន្តោស ដោយសេនាសនៈ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ ដែលព្រះមានព្រះភាគ ទ្រង់សន្តោស ដោយសេនាសនៈ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង ណា
            
            
         
        
            
                ID: 636830185751081925 
                
            
            
                ទៅកាន់ទំព័រ៖