ព្រះត្រៃបិដក ភាគ ២៤

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញច្បាស់​ ​នូវ​ធម៌​នេះឯង​ ​ថា​ជា​ធម៌​ទី៤​ ​ក្នុង​ព្រះមានព្រះភាគ​ ​ដែល​នាំឲ្យ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ព្រះមានព្រះភាគ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ ​ហើយ​នៅ​អាស្រ័យ​ ​(​នឹង​ព្រះមានព្រះភាគ​)​។​
 [​៨៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្ងប់ស្ងាត់​(​១​)​ ​សរសើរ​សេចក្តី​ស្ងប់ស្ងាត់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ការណ៍​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ស្ងប់ស្ងាត់​ផង​ ​សរសើរ​សេចក្តី​ស្ងប់ស្ងាត់​ផង​ ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញច្បាស់​ ​នូវ​ធម៌​នេះឯង​ ​ថា​ជា​ធម៌​ទី៥​ ​ក្នុង​ព្រះមានព្រះភាគ​ ​ដែល​នាំឲ្យ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ព្រះមានព្រះភាគ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ ​ហើយ​នៅ​អាស្រ័យ​ ​(​នឹង​ព្រះមានព្រះភាគ​)​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញច្បាស់​ ​នូវ​ធម៌​ទាំង៥នេះឯង​ ​ក្នុង​ព្រះមានព្រះភាគ​ ​ដែល​ជា​ធម៌​ ​នាំឲ្យ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​នូវ​ព្រះមានព្រះភាគ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ ​រួចហើយ​នៅ​អាស្រ័យ​ ​(​នឹង​ព្រះមានព្រះភាគ​)​។​
​(​១​)​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​សរសើរ​ចំពោះ​កាយវិវេក​ ​គឺ​ការ​ស្ងប់ស្ងាត់​កាយ​។​ ​ប៉ុន្តែ​ព្រះមានព្រះភាគ​ ​មាន​សេចក្តី​ស្ងប់ស្ងាត់៣យ៉ាង​ ​គឺ​ស្ងប់ស្ងាត់​កាយ១​ ​ស្ងប់ស្ងាត់​ចិត្ត១​ ​ស្ងប់ស្ងាត់​កិលេស១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636830186189366994
ទៅកាន់ទំព័រ៖