ព្រះត្រៃបិដក ភាគ ២៤

ពួក​សាវ័ក​ទាំងនោះ​ ​សមជា​មិន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​ដោយ​ធម៌​នេះ​ទេ​ ​លុះ​(​មិន​)​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នឹង​មិន​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ឡើយ​។​
 [​៨៦​]​ ​ម្នាល​ឧទាយិ​ ​បើ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​ទ្រង់​សន្តោស​ ​ដោយ​ចីវរ​តាម​មាន​តាម​បាន​ផង​ ​សរសើរ​សេចក្តី​សន្តោស​ ​ដោយ​ចីវរ​តាម​មាន​តាម​បាន​ផង​ ​សម​តាម​ពាក្យ​អ្នក​ថា​មែន​ ​ម្នាល​ឧទាយិ​ ​ពួក​សាវ័ក​របស់​តថាគត​ ​ប្រើប្រាស់​ត្រឹម​សំពត់​បង្សុកូល​ ​ទ្រទ្រង់​ចីវរ​សៅហ្មង​ ​ក៏មានដែរ​ ​ពួកគេ​រើស​នូវ​កំណាត់សំពត់​ទាំងឡាយ​ ​អំពី​ព្រៃស្មសាន​ខ្លះ​ ​អំពី​គំនរ​សម្រាម​ខ្លះ​ ​អំពី​រាន​ផ្សារ​ខ្លះ​ ​ធ្វើជា​សង្ឃាដិ​ ​ហើយ​ប្រើប្រាស់​ក៏​មាន​ ​ម្នាល​ឧទាយិ​ ​ចំណែក​តថាគត​វិញ​ ​ចួនណា​ប្រើប្រាស់​គហបតិ​ចីវរ​ទាំងឡាយ​ ​ដ៏​ជាប់​សៅហ្មង​ដោយ​កាំបិត​ ​មាន​រោម​ល្អិត​ដូច​រោម​ឃ្លោក​ ​ម្នាល​ឧទាយិ​ ​បើ​ពួក​សាវ័ក​ធ្វើ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​ទ្រង់​សន្តោស​ ​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ផង​ ​សម​តាម​ពាក្យ​អ្នក​ថា​មែន​ ​ម្នាល​ឧទាយិ​ ​ពួក​សាវ័ក​ណា​ ​របស់​តថាគត​ ​ដែល​ប្រើប្រាស់​ត្រឹមតែ​សំពត់​បង្សុកូល​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636830186715357079
ទៅកាន់ទំព័រ៖