ព្រះត្រៃបិដក ភាគ ២៤

ទ្រទ្រង់​ចីវរ​សៅហ្មង​ ​ពួកគេ​រើស​នូវ​កំណាត់សំពត់​ ​អំពី​ព្រៃស្មសាន​ខ្លះ​ ​អំពី​គំនរ​សម្រាម​ខ្លះ​ ​អំពី​រាន​ផ្សារ​ខ្លះ​ ​មក​ធ្វើជា​សង្ឃាដិ​ប្រើប្រាស់​ ​ពួក​សាវ័ក​ទាំងនោះ​ ​សមជា​មិន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​ដោយ​ធម៌​នេះ​ទេ​ ​លុះ​មិន​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នឹង​មិន​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ឡើយ​។​
 [​៨៧​]​ ​ម្នាល​ឧទាយិ​ ​បើ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​ទ្រង់​សន្តោស​ ​ដោយ​ចង្ហាន់​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ផង​ ​ទ្រង់​សរសើរ​សេចក្តី​សន្តោស​ ​ដោយ​ចង្ហាន់​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ផង​ ​សម​តាម​ពាក្យ​អ្នក​ថា​មែន​ ​ម្នាល​ឧទាយិ​ ​ពួក​សាវ័ក​របស់​តថាគត​ ​ប្រព្រឹត្ត​តែ​បិណ្ឌបាត​ ​ត្រាច់​ទៅតាម​លំដាប់​ច្រក​ ​ត្រេកអរ​ហើយ​ក្នុង​វត្ត​ ​គឺ​ការ​ឈរ​តាម​ទ្វារផ្ទះ​ត្រកូល​ខ្ពស់​និង​ទាប​ ​ក៏មានដែរ​ ​សាវ័ក​ទាំងនោះ​ ​រមែង​ចូល​ទៅកាន់​ចន្លោះ​នៃ​ផ្ទះ​ ​បើទុកជា​គេ​និមន្ត​ ​ដោយ​អាសនៈ​ ​ក៏​មិន​ត្រេកអរ​ ​ម្នាល​ឧទាយិ​ ​ចំណែក​តថាគត​វិញ​ ​ចួនណា​ឆាន់បាយ​ស្រូវសាលី​ទាំងឡាយ​ ​ប្រាសចាក​ពណ៌ខ្មៅ​ ​មាន​សម្ល​ច្រើនមុខ​ ​មាន​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636830186995843122
ទៅកាន់ទំព័រ៖