ព្រះត្រៃបិដក ភាគ ២៤
សរីរៈដទៃ ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខអំពីមរណៈទៅកើតទៀត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខអំពីមរណៈទៅ មិនកើតទៀត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខអំពីមរណៈទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខអំពីមរណៈទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះឯង ជាសេចក្តីឃើញយ៉ាងព្រៃស្បាត ជាសេចក្តីឃើញយ៉ាងឆ្ងាយដាច់ស្រយាល ជាសេចក្តីឃើញយ៉ាងចម្រូងចម្រាស ជាសេចក្តីឃើញយ៉ាងឃ្លេងឃ្លោង ជាសេចក្តីឃើញ ដែលប្រកបសត្វទុក ប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនដើម្បីប្រាសចាកតម្រេក មិនដើម្បីសេចក្តីរំលត់ មិនដើម្បីសេចក្តីស្ងប់រម្ងាប់ មិនដើម្បីសេចក្តីដឹងច្បាស់ មិនដើម្បីសេចក្តីត្រាស់ដឹង មិនដើម្បីព្រះនិព្វាន។ ម្នាលវច្ឆៈ តថាគតឃើញច្បាស់ នូវទោស ដូច្នេះឯង ទើបបានជាមិនប្រកាន់ នូវទិដ្ឋិទាំងនេះ ដោយប្រការទាំងពួង យ៉ាងនេះ។ ចុះសេចក្តីឃើញបន្តិចបន្តួច របស់ព្រះគោតមដ៏ចំរើន មានខ្លះដែរឬ។ ម្នាលវច្ឆៈ សេចក្តីឃើញដូច្នេះឯង តថាគត បាននាំចេញហើយ ម្នាលវច្ឆៈ ព្រោះសេចក្តីឃើញ
ID: 636830148785457612
ទៅកាន់ទំព័រ៖