ព្រះត្រៃបិដក ភាគ ២៤
ត្រឹមក្បែរគល់ឈើបាន នៅក្នុងទីវាលស្មោះក៏សិងបាន សាវ័កទាំងនោះ មិនចូលទៅជ្រកក្រោមដម្បូលអស់៨ខែ
(១)ឡើយ ម្នាលឧទាយិ ចំណែកតថាគតវិញ ចួនណានៅក្នុងផ្ទះកំពូលទាំងឡាយ ដែលគេលាបទាំងខាងក្នុង ទាំងខាងក្រៅ មិនមានខ្យល់ចូល មានទ្វារជិតស្និទ្ធ មានបង្អួចបិទបាំងហើយ ម្នាលឧទាយិ បើពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់សន្តោស ដោយសេនាសនៈ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័កណា របស់តថាគត ដែលនៅត្រឹមក្បែរគល់ឈើ នៅក្នុងទីវាលស្មោះ សាវ័កទាំងនោះ មិនចូលទៅនៅជ្រកក្រោមដម្បូលអស់៨ខែបាន ពួកសាវ័កនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌នេះទេ លុះមិនធ្វើសក្ការៈ គោរពហើយ នឹងមិននៅអាស្រ័យ (នឹងតថាគត)ឡើយ។
(១) អដ្ឋកថា ថា អស់ខែខាងក្នុងហេមន្តរដូវ និងគិម្ហរដូវ។ ចំណែកក្នុងវស្សានរដូវ ក៏ត្រូវតែចូលមកជ្រកទីកន្លែង ដែលមានដម្បូល ឬម្លប់ ដើម្បីរក្សាត្រៃចីវរ។
ID: 636830187642210092
ទៅកាន់ទំព័រ៖