ព្រះត្រៃបិដក ភាគ ២៤
[៨៩] ម្នាលឧទាយិ បើពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ព្រះអង្គស្ងប់ស្ងាត់ផង សរសើរសេចក្តីស្ងប់ស្ងាត់ផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត នៅក្នុងព្រៃ ចូលទៅកាន់ព្រៃតូច និងព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ ហើយសម្រេចសម្រាន្តនៅ សាវ័កទាំងនោះ មកប្រជុំគ្នាក្នុងកណ្តាលសង្ឃ ដើម្បីសំដែងបាតិមោក្ខរាល់ៗកន្លះខែ ម្នាលឧទាយិ ចំណែកតថាគតវិញ ចួនណានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច រាជមហាមាត្រ តិរ្ថិយ និងពួកសាវ័កនៃតិរ្ថិយ ម្នាលឧទាយិ បើពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ព្រះអង្គស្ងប់ស្ងាត់ហើយផង សរសើរសេចក្តីស្ងប់ស្ងាត់ផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័កណា របស់តថាគត ដែលនៅក្នុងព្រៃ ចូលទៅកាន់ព្រៃតូច និងព្រៃធំ ជាសេនាសនៈស្ងាត់ហើយ សម្រេចសម្រាន្ត
ID: 636830187896864657
ទៅកាន់ទំព័រ៖