ព្រះត្រៃបិដក ភាគ ២៤

នៅ​ ​សាវ័ក​ទាំងនោះ​ ​ប្រជុំ​គ្នា​ក្នុង​កណ្តាល​សង្ឃ​ ​ដើម្បី​សំដែង​បា​តិ​មោក្ខ​រាល់​ៗ​កន្លះ​ខែ​ ​សាវ័ក​ទាំងនោះ​ ​សមជា​មិន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​ដោយ​ធម៌​នេះ​ទេ​ ​លុះ​មិន​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នឹង​មិន​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ឡើយ​។​ ​ម្នាល​ឧទាយិ​ ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ ​មិនមែន​ដោយសារ​ធម៌​ ​ទាំង៥ប្រការ​នេះ​ ​ដូច​ពាក្យ​អ្នក​ថា​នោះ​ទេ​។​
 [​៩០​]​ ​ម្នាល​ឧទាយិ​ ​ធម៌៥ដោយឡែក​ទៀត​ ​ដែល​ជា​ធម៌​នាំឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ ​ធម៌​ទាំង៥​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​ឧទាយិ​ ​ពួក​សាវ័ក​របស់​តថាគត​ ​ក្នុង​សាសនា​នេះ​ ​សរសើរ​ចំពោះ​អធិសីល​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​សីល​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636830188332749588
ទៅកាន់ទំព័រ៖