ព្រះត្រៃបិដក ភាគ ២៤
ព្រះអង្គប្រកបព្រមហើយ ដោយសីលក្ខន្ធដ៏ប្រសើរបំផុត។ ម្នាលឧទាយិ ត្រង់ការណ៍ដែលពួកសាវ័ករបស់តថាគត សរសើរចំពោះអធិសីលថា ព្រះសមណគោតម ព្រះអង្គមានសីល ព្រះអង្គប្រកបព្រមហើយ ដោយសីលក្ខន្ធ ដ៏ប្រសើរបំផុតណា។ ម្នាលឧទាយិ នេះឯងជាធម៌ទី១ ដែលនាំឲ្យពួកសាវ័ក របស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត)។
[៩១] ម្នាលឧទាយិ មួយទៀត ពួកសាវ័ករបស់តថាគត សរសើរចំពោះញាណទស្សនៈ ដ៏រុងរឿងថា ព្រះសមណគោតម កាលបើដឹង ទើបនិយាយថា តថាគតដឹង ព្រះសមណគោតម កាលបើឃើញ ទើបនិយាយថា តថាគតឃើញ ព្រះសមណគោតម តែងសំដែងធម៌ ដើម្បីឲ្យត្រាស់ដឹង មិនសំដែងធម៌ ដើម្បីមិនឲ្យត្រាស់ដឹងទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយហេតុ មិនមែនសំដែងធម៌ឥតហេតុទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយបាដិហារ្យ មិនមែនសំដែងធម៌ឥតបាដិហារ្យទេ។ ម្នាលឧទាយិ ត្រង់ការណ៍ ដែលពួកសាវ័ករបស់តថាគត
ID: 636830188715221464
ទៅកាន់ទំព័រ៖