ព្រះត្រៃបិដក ភាគ ២៤

សរសើរ​ចំពោះ​ញាណទស្សនៈ​ ​ដ៏​រុងរឿង​ថា​ ​ព្រះសមណគោតម​ ​កាលបើ​ដឹង​ ​ទើប​និយាយ​ថា​ ​តថាគត​ដឹង​ ​ព្រះសមណគោតម​ ​កាលបើ​ឃើញ​ ​ទើប​និយាយ​ថា​ ​តថាគត​ឃើញ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិនមែន​សំដែងធម៌​ ​ដើម្បី​សេចក្តី​មិន​ត្រាស់​ដឹង​ទេ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ប្រកបដោយ​ហេតុ​ ​មិនមែន​សំដែងធម៌​ឥត​ហេតុ​ទេ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ប្រកបដោយ​បាដិហារិយ៍​ ​មិនមែន​សំដែងធម៌​ឥត​បាដិហារិយ៍​ទេ​ ​ណា​។​ ​ម្នាល​ឧទាយិ​ ​នេះឯង​ជា​ធម៌​ទី២​ ​ដែល​នាំឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​។​
 [​៩២​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​ពួក​សាវ័ក​របស់​តថាគត​ ​សរសើរ​ចំពោះ​អធិប្បញ្ញា​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​ប្រាជ្ញា​ ​ទ្រង់​ប្រកប​ហើយដោយ​បញ្ញា​ខន្ធ​ ​ដ៏​ប្រសើរ​បំផុត​ ​ឯ​ពាក្យ​ថា​ ​ព្រះសមណគោតម​ ​មិនឃើញ​នូវ​គន្លង​នៃ​វាទៈ​នោះ​ ​ដែល​មិនទាន់​មាន​មក​ ​ឬថា​ ​ព្រះសមណគោតម​ ​មិនមែន​សង្កត់សង្កិន​ ​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​ការសង្កត់សង្កិន​ដោយ​ល្អ​ ​ប្រកបដោយ​ហេតុ​បានទេ​ ​ដូច្នេះ​នុ៎ះ​ ​មិន​មាន​សោះ​ឡើយ​។​ ​ម្នាល​ឧទាយិ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636830189034189708
ទៅកាន់ទំព័រ៖