ព្រះត្រៃបិដក ភាគ ២៤

 [​៩៣​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​ពួក​សាវ័ក​របស់​តថាគត​ ​មានទុក្ខ​បៀតបៀន​ហើយ​ ​មានទុក្ខ​ ​គ្រប​សង្កត់​ហើយ​ ​ព្រោះ​សេចក្តី​ទុក្ខ​ណា​ ​ពួក​សាវ័ក​ទាំងនោះ​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​សួរ​នូវ​ទុក្ខអរិយសច្ច​ ​លុះ​សួរ​ហើយ​ ​តថាគត​ ​ក៏​ដោះស្រាយ​នូវ​ទុក្ខអរិយសច្ច​ ​ដល់​ពួក​សាវ័ក​ទាំងនោះ​ ​តថាគត​ធ្វើ​ចិត្ត​របស់​សាវ័ក​ទាំងនោះ​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ការ​ដោះស្រាយ​នូវ​ប្រស្នា​បាន​ ​ពួក​សាវ័ក​ទាំងនោះ​ ​ចូល​មករ​កត​ថា​គត​ ​សួរ​នូវ​ទុក្ខ​សមុទ័យ​.​.​.​ ​ទុក្ខនិរោធ​.​.​.​ ​សួរ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​លុះ​សួរ​ហើយ​ ​តថាគត​ ​ក៏​ដោះស្រាយ​ ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​ដល់​ពួក​សាវ័ក​ទាំងនោះ​ ​តថាគត​ ​ធ្វើ​ចិត្ត​របស់​ពួក​សាវ័ក​ទាំងនោះ​ ​ឲ្យ​ត្រេកអរ​បាន​ ​ដោយ​ការ​ដោះស្រាយ​នូវ​ប្រស្នា​។​ ​ម្នាល​ឧទាយិ​ ​ត្រង់​ការណ៍​ដែល​ពួក​សាវ័ក​របស់​តថាគត​ ​មានទុក្ខ​បៀតបៀន​ហើយ​ ​មានទុក្ខ​ ​គ្រប​សង្កត់​ហើយ​ ​ព្រោះ​សេចក្តី​ទុក្ខ​ណា​ ​ពួក​សាវ័ក​ទាំងនោះ​ ​តែង​ចូល​មករ​កត​ថា​គត​ ​ហើយ​សួរ​នូវ​ទុក្ខអរិយសច្ច​ ​លុះ​សួរ​ហើយ​ ​តថាគត​ ​ក៏​ដោះស្រាយ​ ​នូវ​ទុក្ខអរិយសច្ច​ ​ដល់​ពួក​សាវ័ក​ទាំងនោះ​ ​តថាគត​ ​ធ្វើ​ចិត្ត​របស់​ពួក​សាវ័ក​ទាំងនោះ​ ​ឲ្យ​ត្រេកអរ​បាន​ ​ដោយ​ការ​ដោះស្រាយ​នូវ​ប្រស្នា​ ​ពួក​សាវ័ក​ទាំងនោះ​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​សួរ​នូវ​ទុក្ខ​សមុទ័យ​.​.​.​ ​ទុក្ខនិរោធ​.​.​.​ ​សួរ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636830189671146140
ទៅកាន់ទំព័រ៖