ព្រះត្រៃបិដក ភាគ ២៤

 [​៩៥​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​ពួក​សាវ័ក​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​របស់​តថាគត​ ​ប្រតិបត្តិ​ ​ហើយ​ចំរើន​នូវ​សម្ម​ប្ប​ធាន​ទាំង៤ប្រការ​។​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​សេចក្តី​ប្រាថ្នា​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ ​តំ​កល់​ចិត្ត​ ​ដើម្បី​ញុំាង​ពួក​ធម៌​ជាអកុសល​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ ​ញុំាង​សេចក្តី​ប្រាថ្នា​ឲ្យ​កើត​ ​ប្រឹងប្រែង​ប្រារព្ធ​ព្យាយាម​ ​ផ្គង​តំ​កល់​ចិត្ត​ ​ដើម្បី​លះបង់​នូវ​ពួក​ធម៌​ជាអកុសល​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ញុំាង​សេចក្តី​ប្រាថ្នា​ឲ្យ​កើត​ ​ប្រឹងប្រែង​ប្រារព្ធ​ព្យាយាម​ ​ផ្គង​តំ​កល់​ចិត្ត​ ​ដើម្បី​ញុំាង​ពួក​ធម៌​ជាកុសល​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ ​ញុំាង​សេចក្តី​ប្រាថ្នា​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​តំ​កល់​ចិត្ត​ ​ដើម្បី​ញុំាង​ពួក​ធម៌​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​តាំងនៅ​បាន​ ​ដើម្បី​មិន​ឲ្យ​វង្វេង​ភ្លេច​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​បរិបូណ៌​ឡើង​។​ ​ឯ​ពួក​សាវ័ក​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​សម្ម​ប្ប​ធាន​ធម៌​ទាំងនោះ​។​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636830190232078224
ទៅកាន់ទំព័រ៖