ព្រះត្រៃបិដក ភាគ ២៤

នេះ​ ​តថាគត​ឃើញ​ហើយ​ថា​ ​រូប​ដូច្នេះ​ ​ហេតុ​ជា​គ្រឿង​កើតឡើង​នៃ​រូប​ ​ដូច្នេះ​ ​ហេតុ​ជា​គ្រឿងរ​លត់​ទៅ​នៃ​រូប​ ​ដូច្នេះ​ ​វេទនា​ដូច្នេះ​ ​ហេតុ​ជា​គ្រឿង​កើតឡើង​នៃ​វេទនា​ដូច្នេះ​ ​ហេតុ​ជា​គ្រឿងរ​លត់​ទៅ​នៃ​វេទនា​ ​ដូច្នេះ​ ​សញ្ញា​ដូច្នេះ​ ​ហេតុ​ជា​គ្រឿង​កើតឡើង​នៃ​សញ្ញា​ដូច្នេះ​ ​ហេតុ​ជា​គ្រឿងរ​លត់​ទៅ​ ​នៃ​សញ្ញា​ ​ដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​ហេតុ​ជា​គ្រឿង​កើតឡើង​ ​នៃ​សង្ខារ​ទាំងឡាយ​ ​ដូច្នេះ​ ​ហេតុ​ជា​គ្រឿងរ​លត់​ទៅ​ ​នៃ​សង្ខារ​ទាំងឡាយ​ ​ដូច្នេះ​ ​វិញ្ញាណ​ដូច្នេះ​ ​ហេតុ​ជា​គ្រឿង​កើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ​ ​ហេតុ​ជា​គ្រឿងរ​លត់​ទៅ​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ពោល​ថា​ ​តថាគត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​ព្រោះ​អស់​ទៅ​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ព្រោះ​រលត់​ទៅ​ ​ព្រោះ​លះបង់​ ​ព្រោះ​រលាស់ចោល​ ​នូវ​សេចក្តី​មើលងាយ​ទាំងពួង​ ​នូវ​សេចក្តី​បន្ទាបបន្ថោក​ទាំងពួង​ ​និង​អហង្ការ​ ​មមង្ការ​មា​នា​នុ​ស័យ​ទាំងពួង​(​១​)​ ​។​
 [​៩​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ដែល​មានចិត្ត​រួច​ស្រឡះ​ហើយ​យ៉ាងនេះ​ ​នឹង​កើត​ទៀត​ក្នុង​ទីណា​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​កើត​ទៀត​ ​ដូច្នេះ​ ​មិន​គួរ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​មានតែ​មិនកើត​ទៀត​ទេ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​មិនកើត​ទៀត​ ​ដូច្នេះ​ ​ក៏​មិន​គួរ​។​
​(​១​)​ ​បាន​ដល់​ទិដ្ឋិ​ ​តណ្ហា​ ​និង​មានៈ​ទាំង៣​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636830149151768564
ទៅកាន់ទំព័រ៖