ព្រះត្រៃបិដក ភាគ ២៤

 [​៩៦​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ប្រតិបត្តិ​ហើយ​ ​ចំរើន​ឥទ្ធិបាទ​ទាំង៤ប្រការ​។​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីរិយ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ចិត្ត​សមាធិ​ ​និង​បធាន​សង្ខារ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​ឯ​ពួក​សាវ័ក​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​ឥទ្ធិបាទ​ធម៌​ទាំងនោះ​។​
 [​៩៧​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​ពួក​សាវ័ក​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ប្រតិបត្តិ​ហើយ​ ​ចំរើន​នូវ​ឥន្ទ្រិយ​ទាំង៥ប្រការ​។​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធិន្ទ្រិយ​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ត្រាស់​ដឹង​ ​ចំរើន​នូវ​វីរិយិ​ន្ទ្រិយ​.​.​.​ ​ចំរើន​នូវ​សតិ​ន្ទ្រិយ​.​.​.​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636830190618040299
ទៅកាន់ទំព័រ៖